ក្រុមហ៊ុន P.M MAMILY REALLY & INVESTMENT ត្រូវបានបង្កើតឡើងនិងដឹកនាំដោយលោក សោម សុភាព ដោយលោកបានប្រឡូកក្នុងវិស័យអចនៈទ្រទ្យអស់រយៈពេល២ឆ្នាំ បានមើលឃើញពីតម្រូវការ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន និងចង់អោយអតិថិជនទទួលបានសេវាកម្មស្របច្បាប់ ផ្នែកអចលនៈទ្រទ្យ ដូច្នេះហើយទើបលោកសម្រេចចិត្តបើកជាក្រុមហ៊ុនផ្លូវការ ដែលមានការចុះបញ្ជីពីក្រសួងពាណិជ្ជកម្មមានលេខៈ០០០៤៨៥១៧ ចុះនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ដោយផ្អែកលើទស្សនៈ វិស័យ ចក្ខុវិស័យ និងឆន្ទៈជាលាក់ដើម្បីបម្រើ និងផ្តល់ភាពកក់ក្តោជូនអតិថិជន។
ទស្សនៈវិស័យ
- ត្រូវតែអោយអតិថិជន បុគ្គលិកមានមោទនៈភាព និងកត្តិយសជាមួយក្រុមហ៊ុនទៅថ្ងៃមុខ។
- ត្រូវតែធ្វើអោយសេដ្ឋកិច្ចរបស់អតិថិជន និងបុគ្គលិកមានការផ្លាស់ប្តូរល្អប្រសើរឡើងតាមរយៈការវិនិយោគ ឬសហការជាមួយក្រុមហ៊ុន។
ចក្ខុវិស័យ
- ចង់អោយក្រុមហ៊ុនយើង ក្លាយជាក្រុមហ៊ុនដែលទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេសក្នុងអត្តសញ្ញាណជាខ្មែរ។
- ជាក្រុមហ៊ុនដែលល្អមួយក្នុងចំណោមក្រុមហ៊ុនល្បីៗក្នុងប្រទេសកម្ពុជា។
- ជាក្រុមហ៊ុនដែលអតិថិជនមានការជឿជាក់។
បេសកកម្ម
- អភិវឌ្ឍន៌គំរោងដីឡូត៌ និងលំនៅដ្ឋានថ្មីៗអោយស្របទៅនឹងនិតិវិធីនៃច្បាប់ និងតម្រូវការរបស់អតិថិជន។
- បង្កើតទំនាក់ទំនងយូរអង្វែងជាមួយអតិថិជនដោយផ្តល់ជូននូវដល្អបំផុត។
- ក្លាយជាក្រុមហ៊ុននៃក្តីស្រម៉ៃរបស់អតិថិជន និងបុគ្គលិក។
ផលិតផល និង សេវាកម្ម
- ព្រឹក្សាយោបល់អចលនៈទ្រព្យ
- ទិញ លក់ ជួលអចលនៈទ្រព្យ
- វាយម្លៃចលនៈទ្រព្យ
ការអប់រំរបស់ពួកយើង
- ភាពស្មោះត្រង់ គឺជាផ្លូវរបស់មនុស្ស ដូច្នេះយើងត្រូវមានចិត្តស្មោះត្រង់គ្រប់ទង្វើរទាំងអស់ដាច់ខាត។
- ការស្រលាញ់រាប់អានគ្នា គឺជាកំលាំងដូច្នេះយើងត្រូចចេះស្រលាញ់គ្នា សាមគ្គីគ្នា ហើយរួមគ្នាជាធ្លុងមួយដាច់ខាត។
- សុជីវធម៌ គឺជាភាពស្រស់ស្អាត ដូច្នេះយើងត្រូវតែកែប្រែ និងអនុវត្តន៌អោយកាន់តែប្រសើរឡើង។
- គុណធម៌ គឺជាតម្លៃនៃជីវិត យើងត្រូវប្រកាន់នូវសេចក្តីល្អ សេចក្តីបរិសុទ្ធ សេចក្តីអាណិត សេចក្តីមេត្តា។
- ការប្រមើលពិចារណា គឺជាវឍ្ឍនៈភាពដូច្នេះយើងត្រូវពិចារណា និងកែប្រែអោយកាន់តែប្រសើរដាច់ខាត។
- ភាពម៉ឺងម៉ាត់ គឺជាគំនូសបន្ទាត់នៃជីវិត យើងមិនត្រូវធ្វេសប្រហែសឡើយ។
- ចិត្តក្លាហាន គឺជាប្រភពនៃជីវិតដ៏ថ្កើងថ្កាន ដូច្នេះហើយយើងត្រូវតាំងចិត្តឆ្ពោះទៅមុខដោយមិនក្លាចលំបាក។
No comments:
Post a Comment